ព័ត៌មានបច្ចេកវិទ្យា

Apple កំពុងចរចាទិញក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming Music របស់កំពូលតារាចម្រៀង Jay Z

អាមេរិកៈ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែចរចាទិញក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming-music ឈ្មោះ Tidal របស់កំពូលតារាចម្រៀងរ៉េប Jay Z ដើម្បីពង្រីកសេវាកម្មតន្ត្រីរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង។

យោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃទី២ ខែកក្កដានេះ បានឲ្យដឹងថា នៅក្នុងកិច្ចចរចានោះ គឺក្រុមហ៊ុន Apple ចង់បានសិទ្ធិផ្ដាច់មុខទៅលើបទចម្រៀងរបស់តារាចម្រៀងល្បីៗដូចជា Kanye West និង Madonna ដើម។

ប្រភពដែលជិតស្និទ្ធបានលួចបង្ហោះឲ្យដឹងថា ក្រុមហ៊ុន Apple បានកំណត់លក្ខខណ្ឌខ្ពស់ ប៉ុន្តែគេមិនបានដឹងថា កំពូលតារាចម្រៀង Jay Z ព្រមលក់ ឬមួយយ៉ាងណាទេ ព្រោះថាស្វាមីរបស់តារាចម្រៀង Beyonce រូបនេះ ទើបតែទិញក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រីរបស់ស៊ុយអែដ Aspiro កាលពីឆ្នាំ ២០១៥៕

មតិយោបល់