ព្រះសីហនុៈ នៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការតាមចាប់ខ្លួនបុរសម្នាក់ដែលគេសង្សយ័ថាបែកថ្នាំឬសតិមិនល្អ ក្រោយពីបុរសម្នាក់នេះធ្វើសកម្មភាពអុកឡុកអ្នកភូមិនៅម្តុំសេតេ ក្នុងនោះដំបូងបុរសរូបនេះបានចូលទៅបើកយករថយន្តមួយគ្រឿងរបស់ប្រជាពលរដ្ឋ ដោយបើករត់យកទៅចូលផ្ទះអ្នកភូមិមួយកន្លែងទៀតនៅក្បែរនោះ រួចចតរថយន្តនេះទុកចោល ហើយបុរសរូបនេះក៏យកម៉ូតូរបស់ម្ចាស់ផ្ទះនោះជិះចេញបន្តទៅទៀត។
បច្ចុប្បន្ន បុរសសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនិងពិនិត្យរកមើលសារធាតុញៀនតាមបច្ចេកទេសនិងនិតិវិធី៕





មតិយោបល់