ព័ត៌មានកីឡា

Mkhitaryan តាមទាន់កំណត់ត្រា Henry និង Fabregas

ខ្សែបម្រើអាល់បានៀ របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Henrikh Mkhitaryan បានតាមទាន់កំណត់ត្រារបស់ តារារាមច្បង Theiry Henry និងកីឡាករ Case Fabregas ។

ថ្វីបើ មិនអាចជួយក្រុម បីសាចក្រហមឲ្យទទួលបាន ១ពិន្ទុក្នុងសប្តាហ៍ទី៤ ក៍ដោយ តែខ្សែបម្រើឆ្នើម Henrikh Mkhitaryan អាចតាមទាន់កំណត់ត្រា បញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី របស់តារារាមច្បង ជនជាតិបារាំង Theiry Henry លេងឲ្យក្រុម Arsenal និង Case Fabregas របស់ក្រុមតោខៀវ Chelsea ។ ជាការពិតណាស់ Mkhitaryan បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បាន ៦គ្រាប់ហើយក្នុងរដូវកាលនេះ ដោយចុងក្រោយនេះ បញ្ជូនបាល់ឲ្យ Lukaku រកបានគ្រាប់បាល់ឲ្យ Man Utd ក្នុងជំនួបជាមួយ Stoke City ។ ការបញ្ជូនបាល់បាន ៦គ្រាប់នេះ Mkhitaryan ធ្វើបានក្នុងការប្រកួតតែ ៤ប្រកួតជាប់គ្នាប៉ុណ្ណោះ ខណៈ Theiry Henry ធ្វើបាន កាលពីឆ្នាំ ២០០៤ និង Case Fabregas ធ្វើបានដូចគ្នានេះ កាលពីឆ្នាំ ២០១៤ ។

ដូច្នេះហើយ Henrikh Mkhitaryan បានក្លាយជាកីឡាករថ្មីមួយរូប នៅជំនាន់ថ្មីនេះ ដែលអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បានដល់ទៅ៦គ្រាប់ ក្នុង៤ប្រកួតជាប់គ្នា ដែលសកម្មភាពនេះ គឺកម្រមានកីឡាករណាមួយដែលអាចធ្វើបានណាស់។ ម្យ៉ាងវិញទៀត ការធ្វើបានយ៉ាងល្អបែបនេះ បង្ហាញឲ្យឃើញថា ខ្សែបម្រើ Henrikh Mkhitaryan គឺជាខ្សែបម្រើដ៍ល្អមួយរូបនាពេលបច្ចុប្បន្ននេះ ដែលយើងអាចនិយាយបានថា ជាខ្សែបម្រើកំពូលនាសតវត្សរ៍ទី២១នេះ។

មតិយោបល់