ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនមួយចំនួនធំ

ក្រចេះ: កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នួល ដោយមានការចូលរួមពីលោក តាំ ម៉ាន ជំទប់ឃុំស្នួល និងប្រជាការពារភូមិ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនម្នាក់វេលាម៉ោង៨និង៣០នាទីនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នៅចំណុចបន្ទប់ជួលលេខ០១ (ផ្ទះជួលរបស់ឈ្មោះ អី ចាន់ធីតា ភេទស្រី អាយុ៣៥ឆ្នាំ)។

ជនសង្ស័យឈ្មោះ ផល ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ជាមុខសញ្ញាចាស់) ។ ក្រោយខ្លួនកម្លាំងរកឃើញម៉្សៅក្រាមពណ៌ប្រភេទមេតំហ្វេតាមីនចំនួន០៤កញ្ចប់ (០១កញ្ខប់ធំ ០២កញ្ចប់មធ្យម និង០១កញ្ចប់តូច) -ជញ្ជើងថ្លឹងគ្រឿងញៀនចំនួន០១ -ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿញៀនមួយចំនួន -ដែកកេះចំនួន០២ -ក្រដាសអាលុយមីញ៉ូមមួយចំនួន និងទុយោចំនួន១០។

លោកវរសេនីយ៍ទោ ចាន់ សុខគីម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តចាត់ការបន្តរតាមនីតិវិធី៕

មតិយោបល់