អេស្ប៉ាញ៖ អ្នកចាំទី Thibaut Courtois ត្រូវបាន ក្លិប Atletico Madrid ខ្ចីកាលពីឆ្នាំ ២០១១ បាននិយាយថា ការវិលត្រឡប់ទៅកាន់តោខៀវវិញ ប្រហែលជាមិនអាច នឹងរឿងមិនល្អ សម្រាប់អាជីពរបស់គាត់នៅរដូវកាលក្តៅនេះ។
កីឡាករសញ្ជាតិបែលហ្សិក វ័យ ២២ ឆ្នាំ មិនបានជឿជាក់ថា ការវិលទៅកាន់ទឹកដីតោខៀវវិញ គួរជារឿងល្អនោះឡើយ ខណៈដែល ដាក់គាត់ឲ្យប្រកួតប្រជែង តំណែងគ្នា ជាមួយនឹង Cech នោះ។
Thibaut Courtois បានប្រាប់ដល់ BBC ថា “ខ្ញុំមានការគោរព ដ៏ធំបំផុត សម្រាប់អ្នកចាំទី Petr Cech គាត់គឺជាផ្នែកមួយ នៃអ្នកចាំទី ដ៏ល្អបំផុតនៅក្នុងពិភពលោក ការដាក់គាត់ឲ្យខ្ញុំនៅជាមួយគ្នាវាមិនល្អ” ។
កីឡាកររូបនេះបានបន្តថា ចំណោមយើងទាំងពីរនាក់ ចង់ចាំទីគ្រប់ពេល រាល់ការប្រកួត ដោយគ្មាននរណាចង់លេង តែ League Cup ឬ FA Cup ឡើយ។
លទ្ធផល អាច ឬមិនអាច របស់កីឡាករអ្នកចាំទីទាំងពីរនេះលេងនៅក្លិបតែមួយ នៅសប្តាហ៍ក្រោយ៕
មតិយោបល់