ព្រះសីហនុៈ យោងតាមផេក របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានឲ្យដឹងទាំងស្រុងថា៖
សូមគោរពជូនផ្តល់ព័ត៌មានដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា៖
ក្នុងករណីចាប់ជនបរទេសដែលបានអាក្រាតកាយនៅមាត់សមុទ្រអូឈើទាល ដែលបានទើបតែបង្កការភាពភ្ញាក់ផ្អើលតាមសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗថ្មីៗនេះ គឺកើតឡើងតាំងពីអំឡុងឆ្នាំ ២០០៦ – ២០០៧ ហើយត្រូវបានសារព័ត៌មានជាភាសាអង់គ្លេស ឈ្មោះថា Cambodia Expats Online នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ យកមកផ្សាយម្តង និង Troll Cambodia 2017 យកមកផុសកាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៦ ម្តងទៀត។
ក្នុងការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបច្ចុប្បន្នក្រោយពីមានព័ត៌មាននេះផ្ទុះឡើងម្តងទៀតបានឲ្យដឹងថា កាលនោះជនបរទេសនេះគឺមានសភាពស្រវឹងជោគជាំខ្លាំងបាត់បង់ស្មារតីម្ចាស់ការគ្រប់គ្រងខ្លួងឯង និងបានដើរស្រាតបង្កការអុកឡុកតាមអាហារដ្ឋានតាមឆ្នេរអូរឈើទាលនិងបង្កការរំខាន បង្កជម្លោះជាមួយភ្ញៀវទេសចរណ៍ដ៏ទៃទៀត ជាហេតុនាំឲ្យប្រជាពលរដ្ឋជាអាជីវករ និងអ្នករត់ម៉ូតូឌុបដែលនៅជិតនោះ ចាប់ចងប្រគល់ឲ្យនគរបាលប៉ុស្តិ៍ និងអធិការខណ្ឌមិត្តភាព (ដែលបច្ចុប្បន្ននេះជាក្រុងព្រះសីហនុ) នាំខ្លួនយកមកអប់រំណែនាំរួចរាល់ហើយ ហើយចាប់តាំងពីពេលនោះមកខាងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបានចុះធ្វើការណែនាំរឹតបន្តឹងភាពប្រាស្រ័យទាក់ទងរវៀងកងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ និងអន្តរជាតិ វិន័យកងកម្លាំងសមត្ថកិច្ច និងសីលធម៌ ដើម្បីបញ្ជៀសករណីណាដែលបង្កអសន្តិសុខសង្គម និង បង្ករឲ្យបំផ្លាញដល់វប្បធម៌ប្រទេសជាតិយើង។
បញ្ជាក់ថា៖ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងក្នុងមាត្រាទី២៤៩ដែរ ដែលចែងពីបទបង្ហាញកេរភេទជាសាធារណៈអាចមើលឃើញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ៣ខែ និងពិន័យជាប្រាក់ពី១០០០០០៛ និង៥០០០០០៛។
ដូច្នេះសូមបងប្អូនពូមីងប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន ហើយមេត្តាចូលរួមគ្នាក្នុងន័យជាខ្មែរដូចគ្នាទាំងក្នុងបណ្តាញសង្គមនាៗ ទាំងក្រៅបណ្តាញសង្គម ចូលរួមសហការផ្តល់ព័ត៌មានពិត និងលើកស្ទួយមុខមាត់ខេត្តព្រះសីហនុ និងប្រទេសជាតិយើង ៕
មតិយោបល់