ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តបុកគ្នា បណ្តាលឲ្យខ្ទាតទៅបោកផ្ទប់បង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅថ្ងៃអង្គារទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២០ វេលាម៉ោង១២និង២៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តតូយ៉ូតា តាកូម៉ា ទៅបុករថយន្តមួយគ្រឿងទៀត ទៅបោកផ្ទប់នឹងបង្គោលភ្លើង រងកាខូចខាតយ៉ាងដំណំ នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿងហេតុ៖ នៅមុនកើតហេតុ គេឃើញរថយន្ត BMW ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅរលោង១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0006 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើង ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក តូយូតា តាកូម៉ា ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BH-7665 បើកបរដោយបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅលិចទៅកើត មកបុករថយន្ត BMW ពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្ម១ដើម ខូចខាតយ៉ាងដំណំ ។ ចំណែករថយន្ត តាកូម៉ា រងការខូចខាតផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកឃាត់ខ្លួន បុរសជនជាតិចិន យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងវត្ថុតាងទាំងពីរ គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់