ព្រះសីហនុៈ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុចំនួន ២សំណុំរឿងៈ
១. រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ជនសង្ស័យ ០១នាក់ ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ ៤៨ឆ្នាំមុខរបរ ធ្វើស្រែ មានទីលំនៅភូមិព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
ព្រមទាំងវត្ថុតាងអាវុធអាកា ៤៧ចំនួន ០១ដើមលេខ 07307, បង់ចំនួន ០១, គ្រាប់ចំនួន ៧៤គ្រាប់, សំបកកាទុះចំនួន ០៨, អាវុធវាំងឌឺឡុង ០១ដើម និងខោនគរបាលចំនួន ០២ ។
២. ទទួលផលចោរកម្មជនសង្ស័យ ០១នាក់ ឈ្មោះ យ៉ាង លីជី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរទទួលបញ្ជាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ព្រមទាំងវត្ថុតាងម៉ូតូចំនួន ១៦គ្រឿង, ប្រគល់ឱ្យម្ចាស់ដើមវិញចំនួន ០២គ្រឿង និងចំនួន ១៤គ្រឿង បញ្ជួនទៅកាន់សាលាដំបូងខេត្ត៕
ព័ត៌មានជាតិ
មតិយោបល់