ព័ត៌មានជាតិ

ស្រ្តីម្នាក់ចេញពីបន្ទប់ទឹក ងងឹតមុខស្រវ៉ា​ទាញដាច់ខ្សែភ្លើងកុងតាក់បន្ទប់ទឹក ​​ឆក់ដួលស្លាប់យ៉ាងអាណោចអាធ័ម!

កំពត: កាលពីវេលាម៉ោង៨និង៤៦នាទីព្រឹក ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅមុខបន្ទប់​ទឹកក្នុងផ្ទះរបស់ខ្លួន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ជនរង​គ្រោះឈ្មោះ ស៊ឹម សុទី ភេទស្រី អាយុ៣៨ឆ្នាំ (ជនរងគ្រោះមានជំងឺខ្សោយងងឹត​មុខ តាមការបំភ្លឺរបស់សាច់ញាតិ)មានទីលំនៅភូមិ​សង្កាត់​កើតហេតុ។

មូលហេតុ ជនរងគ្រោះងើបចេញពីបន្ទប់ទឹក ងងឹតមុខស្រវ៉ា ទាញដាច់ខ្សែភ្លើងកុងតាក់បន្ទប់ទឹក​(ខ្សែតូច)​ឆក់ដួលស្លាប់មុខបន្ទប់ទឹកតែម្តង រយ:ពេល៣០នាទីក្រោយទើបសាច់ញាតិ​ដឹងក៏បញ្ជូនមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះតែ​ជនរងគ្រោះស្លាប់បាត់ទៅហើយ​។​​
​បច្ចុប្បន្ន សាកសព​ត្រូវក្រុមគ្រួសារ​យកទៅ​រៀបចំធ្វើបុណ្យតាមប្រពៃណី នៅភូមិ អូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត៕

មតិយោបល់