ព័ត៌មានជាតិ

Update៖ លោកមេប៉ុស្តិ៍កាកាបទី២ ពិតជាសំណាងណាស់ ត្រូវមន្រ្តីយោធាម្នាក់ ដកកាំភ្លើងបាញ់សំដៅ២គ្រាប់តែមិនផ្ទុះ ដោយសារតែ..

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ បានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ ដែលម្នាក់គឺជាអ្នកបើកបររថយន្តតាក់ស៊ី និងម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បី បន្ទាប់ពីវាយទៅលើបុរស ជាអ្នកបើកបររថយន្ត២នាក់ទៀត ឲ្យរងរបួសធ្ងន់ធ្ងរម្នាក់។ មិនតែប៉ុណ្ណោះជនសង្ស័យ ថែមទាំងបានដកកាំភ្លើង ប៉ុនប៉ងបាញ់សម្លាប់លោកនាយនគរបាលប៉ុស្តិ៍កាកាប២ ប៉ុន្តែសំណាងល្អ កាំភ្លើងមិនផ្ទុះ កុំមិនដឹងជាយ៉ាងណាទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងលេខ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើទីមាន១ ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង២.ឈ្មោះ សួន សុភក្ត្រ័ ភេទប្រុសអាយុ ២១ឆ្នាំមុខរបរ រត់រ៉ឺម៉កកង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងហូតបាន រួមមាន៖ ច្រវ៉ាក់ចាក់មេសោរសូឡិច១ខ្សែ និងកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម លេខ000497-08 រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 និងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង មិនស្គាល់ម៉ាក និងគ្មានស្លាកលេខ។

ចំណែកជនរងគ្រោះមាន២នាក់ទី១ ឈ្មោះ ឆន នាវៃ ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រងរបួសបែកក្បាល ខៀវភ្នែកខាងឆ្វេង និងហើមមាត់ ទី២ ឈ្មោះ ភា ប្រុស ភេទប្រុសអាយុ ៤៩ឆ្នាំ មុខរបរនាយប៉ុស្តិ៍នគរបាលកាកាបទី២ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ឆន នាវៃ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបើករថយន្តម៉ាកសាំយ៉ុង ១២កៅអីពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2U-3390 មកទទួលភ្ញៀវជនជាតិចិន នៅសណ្ឋាគារយូអេង លុះមកដល់ខ្លួន បានយករថយន្តទៅចតចាំភ្ញៀវ នៅលើចិញ្ចើមផ្លូវលេខ១១៣K ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញភ្លាមនោះ ស្រាប់តែជនសង្ស័យឈ្មោះ គឹមពេជ្រ បានមកស្រែកឡូឡា ឃើញដូច្នេះខ្លួន បានដើរទៅជិតដើម្បីសួរនាំ ស្រាប់តែជនសង្ស័យខាងលើ ក្តាប់ដៃ ដាល់ចំភ្នែកខាងឆ្វេង និងមាត់ បណ្ដាលឲ្យហើម និងជនសង្ស័យឈ្មោះ សួន សុភ័ក្រ ក៏បានរត់ចូលមក ដោយដៃមានកាន់ច្រវ៉ាក់ ចាក់កឹបមេសោរ សូលិច មកសំពងលើក្បាលខ្លួន បណ្ដាលឱ្យដួលទៅលើដីបាត់បង់ស្មារតីតែម្ដង។

ដោយឡែកនគរបាល បានឲ្យដឹងថា បន្ទាប់បីទទួលព័ត៍មានពីប្រជាពលរដ្ឋ កម្លាំសល្បាតក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាង សុំចរចារគ្នា នៅប៉ុស្តិ៍កាកាបទី២។ លុះពេលមកដល់ប៉ុស្តិ៍ភាគីទាំងសងខាង កំពុងតែធ្វើការសម្រួសលគ្នា ម៉ោងប្រហែល ១១និង៣០នាទីយប់ ថ្ងៃដដែលជនរងគ្រោះ មានអាការៈវិលមុខ រកក្អួតចង្អោរ ដោយសារតែមានរបួសក្បាលនោះ។
ទើបសមត្ថកិច្ច ឲ្យជនរងគ្រោះទៅពិនិត្យរបួសនៅមន្ទីរពេទ្យសិន ភ្លាមៗនោះ ស្រាប់តែជនសង្ស័យឈ្មោះ គឹម ពេជ្រ មានការខឹង ច្រឡោតខ្លាំងហើយបានដកកាំភ្លើខ្លី ម៉ាករ៉ូឡូលេខ000497-08 ចេញពីហោប៉ាវ ភ្ជង់និងបាញ់សំដៅទៅលោក ភា ប្រុស ដែលជាមេប៉ុស្តិ៍កាកាប២ចំនួន២គ្រាប់ តែសំណាងមិនផ្ទុះ ។ ទើបភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានធ្វើការអន្តរាគមន៍ ដកហូតយកអាវុធពីជនសង្ស័យបាន ហើយធ្វើការត្រួតពិនិត្យអាវុធមានគ្រាប់៦គ្រាប់ ក្នុងនោះបាញ់មិនទាន់ផ្ទុះ២គ្រាប់ រួចក៏បញ្ជូនជនសង្ស័យទៅកាន់ផ្នែកព្រហ្មទណ្ឌ នគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត៕

មតិយោបល់