ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងជនជាតិចិន៧នាក់ ដែលចាប់បង្ខាំង និងធ្វើទារុណកម្មជនជាតិចិនដូចគ្នា២នាក់ដោយខុសច្បាប់ និងដកហូតបានកាំភ្លើងខ្លី១ដើម និងវត្ថុតាងមួយចំនួនទៀត នៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ត្រូវបានការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់