តុលាការកំពូលឥណ្ឌា នៅថ្ងៃសុក្រម្សិលមិញនេះបានបញ្ជាឲ្យក្រុមហ៊ុន Nokia បង់លុយ ៥៧២,៥លានដុល្លារអាមេរិក មុនពេលដែលក្រុមហ៊ុនហ្វាំងឡង់មួយនេះ ផ្ទេរនូវនូវទ្រព្យសម្បត្តិមួយចំនួនទៅឲ្យក្រុមហ៊ុន Microsoft។

សេចក្ដីសម្រេចរបស់តុលាការបានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន Nokia កើតមានជម្លោះពន្ធជាមួយនឹងអាជ្ញាធរឥណ្ឌា ស្របពេលដែលក្រុមហ៊ុន Nokia បានលក់អាជីវកម្មទូរស័ព្ទចល័តទៅឲ្យក្រុមមហ៊ុន Microsoft។
ការទិញលក់រវាង Microsoft និង Nokia បានជាប់ព័ន្ធនឹងរោងចក្រមួយចំនួនរបស់ Nokia នៅក្នុងប្រទេសឥណ្ឌា ដែលជាប់ពាក់ព័ន្ធការផ្ទេរទៅឲ្យ Microsoft ហើយពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការនេះ ក្រុមហ៊ុន Nokia មិនបានធ្វើអត្ថធិប្បាយអ្វីទាំងអស់៕
មតិយោបល់