ព្រះសីហនុៈ ជនសង្សយ័ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនបរទេសជាដែលជនជាតិចិន កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ បានធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន៣នាក់។
ជនរងគ្រោះឈ្មោះ WU RUN ZE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ។
ជនសង្ស័យចំនួន៣នាក់ ទី១មានឈ្មោះ អៀង ប៊ុនធីប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ(អ្នកបើកម៉ូតូ)។ ទី២ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ជិះពីក្រោយឆក់)។ និងទី៣ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ( សហចារី)។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាក សង់ប៉ិច ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BG-0311(មធ្យោបាយជិះធ្វើសកម្មភាព) ចំពោះទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ដែលពួកគេ ឆក់បាន ពួកគេបានទម្លាក់ចូលក្នុងទឹកសមុទ្រនៅសេះស ពេលដែលពួកគេរត់គេចពីកម្លាំងសមត្ថកិច្ច។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕
មតិយោបល់