ព្រះសីហនុៈ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចក្រុម១ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LI YI ហៅ A FENG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ/សញ្ជាតិចិន ស្នាក់នៅបណ្តោះអាសន្នសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
រួមនឹងវត្ថុតាងចាប់យកបានមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់ និងទូរស័ព្ទដៃ ចំនួន ១ គ្រឿង។
បន្ទាប់មកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទី ឈ្មោះ LI YI ហៅ A FENG បានសហការនិងភ្ញាក់រលឹកចូលរួមសមត្ថកិច្ចយើងបន្តឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ PANJUN ភេទប្រុស ឆ្នាំកំណើត ១៩៨៣។
ហើយជាលទ្ធផល កម្លាំងសមត្ថកិច្ចយើងបានឆែកឆេររកឃើញមានវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១៧កញ្ចប់ ,ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៣កញ្ចប់ និងប្រភេទថ្នាំគ្រាប់ ចំនួន៩០គ្រាប់ និងទូរស័ព្ទដៃ ចំនួន២គ្រឿង៕
មតិយោបល់