កាណាដា៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់កាណាដា BlackBerry ហាក់ដូចជាបង្ហាញឲ្យឃើញពីចេតនាជាក់ស្ដែងក្នុងការដណ្ដើមយកអតិថិជន Apple តាមរយៈការផ្ដល់ប្រាក់ ជាថ្នូរនឹងការដោះដូរប្រើប្រាស់ស្មាតហ្វូន BlackBerry។
យោងតាមការចុះផ្សាយរបស់ Business Insider បានឲ្យដឹងថា ក្រុមហ៊ុន BlackBerry ហានចំណាយប្រាក់ ៥៥០ដុល្លារអាមេរិកដល់អតិថិជន iPhone 6 ដែលប្ដូរមកប្រើ BlackBerry Passport។ ក្រុមហ៊ុនមួយនេះ ហានឲ្យលុយ ៤០០ដុល្លារអាមេរិក សម្រាប់ការប្ដូរមកប្រើ BlackBerry Passport និងបន្ថែម ១៥០ដុល្លារទៀត សម្រាប់ជាប្រាក់លើកទឹកចិត្ត។
ទង្វើនេះត្រូវបានគេមើលឃើញថា ជាការដណ្ដើមអតិថិជន Apple ចំៗតែម្ដង ប៉ុន្តែវាមិនមែនជារឿងខុសច្បាប់នោះទេ ផ្ទុយទៅវិញ វាជាយុទ្ធសាស្ត្រទីផ្សារថ្មីដែលពុំធ្លាប់មាន៕
ព័ត៌មានជាតិ
មតិយោបល់