ព័ត៌មានជាតិ

Update៖ រថយន្តរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមួយគ្រឿងបើកបុករះ ផ្តាច់ជីវិតបុគ្គលិកធនាគារម្នាក់និងរងរបួសជាច្រើននាក់ នៅផ្លូវ៣៧១!

ភ្នំពេញ: កាលពីវេលាម៉ោង​២និង២០នាទី​រសៀល ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្តក្រុងមួយគ្រឿង បើកបុករះរថយន្ត​និងម៉ូតូជាច្រើនគ្រឿងទៀត បណ្តាលឲ្យស្លាប់បុរសម្នាក់ និងរងរបួសជាច្រើននាក់ទៀត នៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ជនបង្កមានឈ្មោះ ស៊ីម ណាត ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរបើកបររថយន្តក្រុង ស្នាក់នៅភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ ជន​រងគ្រោះ​មានឈ្មោះ នៅ វណ្ណឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅផ្ទះលេខ១៧អា ផ្លូវ ៣៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងអ្នក​រងគ្រោះផ្សេងទៀតមិនត្រូវបានគេស្គាល់​អត្តសញ្ញាណនៅឡើយទេ។
​​
បច្ចុប្បន្ន អ្នកបើកបររថយន្តបង្ក ព្រមទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក នៅការិយាល័យជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែក​សាក សព​ ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់