ព័ត៌មានជាតិ

សោភា ទេពី បកស្រាយព័ត៍មាន មានស្នេហា ជាមួយ វង្ស ថាណាន់

បន្ទាប់ពីរូបភាព Pre-Wedding ត្រូវបានចែកចាយឡើងផ្អើលអស់អ្នកគាំទ្រ ពិសេសអ្នកសិល្បៈ តារាច្រៀងស្រីវ័យក្មេង សោភា ទេពី និង កម្លោះសង្ហារ វង្ស ថាណាន់ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយគ្នា បើទោះជាគេដឹងថា នោះជារូបភាពក្នុងបទចម្រៀងក្ដី។ យ៉ាងណាមិញ ភាគីខាងស្រី បានអះអាង យ៉ាងមុតមាំថា ក្រៅពីចាប់ដៃគ្នាសម្ដែងក្នុងបទ “លាពាក្យក្រមុំ” រវាងនាង និង វង្ស ថាណាន់ គឺមិនខុសពីបងប្អូន ដោយមិនមានទំនាក់ទំនងស្នេហា នឹងគ្នានោះទេ។

ការបកស្រាយនោះ គឺបន្ទាប់ពីអ្នកទាំងពីរ ត្រូវគេសង្ស័យថា កំពុងត្រៀមចូលរោងការ ទើបធ្វើឱ្យតារាចម្រៀង សោភា ទេពី ប្រញាប់ប្រញាល់បញ្ចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា « ស្វាមី និង ភរិយា » និង បទ”លាភាពក្រមុំ” ដើម្បីបង្ហាញពីចំណងស្នេហ៍ ដែលតម្រូវភាគីខាងស្រីចេញមុខបំភ្លឺអោយច្បាស់។

សោភា ទេពី និយាយថា តាមពិតវាគ្រាន់តែជាកម្រងរូបភាព ដែលពួកយើងថតនៅក្នុង បទចម្រៀងថ្មីរបស់នាង រួមជាមួយនឹង លោក វង្ស ថាណាន់ តែប៉ុណ្ណោះ។ ហើយដំណឹងចូលរោងការនោះ គឺគ្មានទេ ដោយសារអ្នកទាំងពីរ គឺជាដៃគូរចម្រៀង និង ជាមិត្តល្អក្នុងរង្វង់សិល្បៈតែប៉ុណ្ណោះ។

នាងសង្ឃឹមថាបទថ្មីនេះ នឹងទទួលបានការគាំទ្រពីសំណាក់អ្នកស្ដាប់ និង អាចនាំអារម្មណ៍ទស្សនិកជនឱ្យពេញចិត្ត និងបន្តការគាំទ្រលើរូបនាង ឱ្យឆ្ពោះទៅកាន់ភាពល្បីល្បាញ ក្នុងវិថីសិល្បៈបន្តទៀត។ មិនតែប៉ុណ្ណោះនាងក៏នឹងត្រៀមចេញបទថ្មីៗបន្តទៀត ទាំងចម្រៀង cover និង original song ដើម្បីបំពេរអារម្មណ៍ទស្សនិកជនជាបន្តបន្ទាប់ផងដែរ៕

មតិយោបល់