ព័ត៌មានជាតិ

​ជនជាតិ​កូរ៉េម្នាក់​ ដើរ​ចុះ​ពី​ជណ្តើរ​​ប្រាសាទបាយ័ន ​មិនប្រយ័ត្នក៏ដួល បណ្ដាលឲ្យរងរបួស

សៀមរាបៈ យោងតាមផេកហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​បាន​សហការ​ជាមួយ​ កម្លាំង​នគរបាល​ទេសចរណ៍​ និង​អាជ្ញាធរ​អប្សរា​ បាន​ជួយ​សង្គ្រោះ​ជន​ ជាតិ​កូរ៉េ​ម្នាក់​ ដែល​បាន​ឡើង​ទៅ​ជាន់​ទី​៣​ខាងជើង​ ឈៀង​ខាងលិច​នៃ​ប្រាសាទបាយ័ន​ ប៉ុស្តិ៍​ការពារ​ទី​១០​ បាន​ដើរ​ចុះ​ពី​ជណ្តើរ​មិន​ប្រយ័ត្ន​ ក៏​ដួល​ហើយ​បណ្តាល​ឲ្យ​គ្រេច​កជើង​ខាងស្តាំ​ កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ។​

​ជនជាតិ​កូរ៉េ​រង​គ្រោះ​ដែល​ជា​ភ្ញៀវ​ទេសចរណ៍​មានឈ្មោះ​ LEE​ MIJA​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​។​

​ករណី​ខាងលើ​នេះ​ កម្លាំងសមត្ថកិច្ច ​បាន​សហការ​ ជាមួយ​ភ្នាក់ងារ​ អាជ្ញាធរ​អប្សរា​ និង​នគរបាល​ទេសចរណ៍​ ហៅ​រថយន្ត​សង្គ្រោះ​ ហើយ​សែង​គាត់​ ចុះ​ដឹក​ទៅ​មន្ទីរពេទ្យ​ជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​៕

មតិយោបល់