ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិស្វីសម្នាក់ ពីបទ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនដើរដេកតាមទីសាធារណៈ

ភ្នំពេញ: កាលពីវេលាម៉ោង៨និង២៤នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ការិយាល័យ​ល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ម្នាក់ឈ្មោះ CHRISTOPH WILLY REINART ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិស្វិស ពីកម្លាំងនគរបាលនាយកដ្ឋានព្រហទណ្ឌក្រសួងមហាផ្ទៃ ពីបទ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងដើរដេកតាមទីសាធារណ:។

បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជាដំបូងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ច្រកអន្តរជាតិចាំយាម (ខេត្តកោះកុង) គោលបំណងទេសចរ។ បច្ចុប្បន្នគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានទីកន្លែងស្នាក់នៅពិតប្រាកដដើរដេកតាមទីសាធារណ: និងបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់