ភ្នំពេញៈ ជនសង្សយជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូរបស់ជនជាតិចិនគ្នា ចេញពីក្នុងខុនដូរ«កាសា» នៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខុនដូកាសា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ថឹង ហ័រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនដូកាសា (កោះពេជ្រ) ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែន។ ចំណែកជនរងគ្រោះមានឈ្មោះ SENG LIAN ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅខុនដូរ កើតហេតុខាងលើ និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋានក្លឹបយីហោ៨៨ នៅម្តុំបឹងកេងកងទី១ ខណ្ឌចំការមន ជាម្ចាស់ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8864 ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់