ព័ត៌មានជាតិ

ក្លិបកាំភ្លើងធំ​ត្រូវបានកីឡាករ Josip Drmic បដិសេធ​

ប្រភពពី Skysport បានចុះផ្សាយកាលពីល្ងាចថ្ងៃទី ៣០ ខែ មិនា​នេះ ឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លិប Nurnberg កីឡាករ Josip Drmic បានទទួចថា គាត់មិនយល់ព្រមផ្លាស់ទៅកាន់ ក្លិបកាំភ្លើងធំ Arsenal ឡើយ បើទោះបីជាគាត់ពេញចិត្ត និង​ស្រលាញ់ក្លិបកាំភ្លើងធំក៏ដោយ​។​
កីឡាករ​វ័យ ២១ ឆ្នាំ សញ្ជាតិ ស្វីស គឺជាកីឡាករមួយដួង ដែល​កំពុង​ទទួលបានការចាប់អារម្មណ៍ ក្នុងក្របខណ្ឌ Bundesliga ហើយចូលរួមលេង​ជាមួយនឹងក្លិបខាងលើ ​ដោយផ្លាស់មកពីក្លិប FC Zurich l កាលពីរដូវកាល ឆ្នាំកន្លងទៅ​។​

Josip Drmic បច្ចុប្បន្នគឺជា​កីឡាករស្ថិតនៅលេខរៀងទី ២ ​នៅក្នុងក្របខណ្ដ អាល្លឺម៉ង់ ដោយរកគ្រាប់បាល់ បាន ១៦ គ្រាប់ ដែលស្ថិតនៅពីក្រោយ កីឡាករ Mario Mandzukic របស់ Bayern Munich ។

សារព័ត៌មាននៅក្នុងប្រទេស​អាល្លឹម៉ង់ បានចុះផ្សាយថា ក្រុមកាំភ្លើងធំ បាន​សង្ឈឹម និង បង្ហាញពីគោលជំហរ​ ទិញកីឡាករ​រូបនេះ ។ក៏ប៉ុន្តែ​ឆ្លើយតបនឹងនឹង​​សារព័ត៌មានខាងលើ កីឡាករ Drmic បាននិយាយថា “នៅពេលនេះខ្លួននៅលីវ ហើយខ្លួនក៏គ្មា​នផ្ទះនៅទីក្រុង ឡុងដ៏នោះដែរ​” ។ បើទោះបីជា​ឃ្លាខាងលើ​ជាឃ្លាច្រានចោល សម្រាប់ផ្លាស់ទៅកាន់​ទឹកដី​អង់គ្លេស ក៏ប៉ុន្តែ​គាត់បានបន្តថា វា​ជា​រឿង​អនាគត់នោះទេ ព្រោះថា​យើងមើលមិនដឹងឡើយ ដោយមាន​​កីឡាករ​ជាច្រនសុបិន្តចង់លេងនៅ កាំភ្លើងធំ ។​
សូមបញ្ជាក់ថា Drmic បច្ចុប្បន្នជាប់កុងត្រា​ជាមួយនឹង Nurnberg រយៈពេល ៣ ឆ្នាំ ហើយរបាយការណ៍បានបញ្ជាក់ថា តម្លៃខ្លួនរបស់គាត់តិចជាង ៥ លានផោន ៕​
2066358_w2
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់