សូកូឡា ត្រូវបានគេដឹងថា ជាអាហារមួយប្រភេទដែលមានគុណប្រយោជន៍ច្រើន ជាពិសេសគឺតំណាងឲ្យភាពផ្អែមល្ហែមនៃស្នេហា ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញបានបង្ហាញថា ការទទួលសូកូឡាក្ដៅមានប្រសិទ្ធិភាពក្នុងការសម្រកទម្ងន់ បង្កើនការចងចាំ ធ្វើឲ្យអារម្មណ៍ប្រសើរឡើង និងជួយទប់ស្កាត់ជំងឺផ្សេងៗជាច្រើនទៀត ដូចជាជំងឺបេះដូង ជំងឺភ្នែក និងបន្ថយនៃហានិភ័យនៃជំងឺមហារីក។
ខាងក្រោមមនេះគឺជាអត្ថប្រយោជន៍ជាច្រើនបានមកពីការទទួលទានសូកូឡាក្ដៅ៖
០១) បង្កើនថាមពលខួបក្បាល
តាមការស្រាវជ្រាវបានបង្ហាញថា ការផឹកសូកូឡាក្ដៅ អាចជួយបង្កើនថាមពលខួរក្បាល និងធ្វើឲ្យប្រព័ន្ធដំណើរការនៃរាង្គកាយទាំងមូលមានសុខភាពល្អ ព្រោះថានៅក្នុងសូកូឡាក្ដៅមានសារជាតិយ៉ាង ដែលមានតួនាទីជំរុញលំហូរឈាម និងអ៊ុកស៊ីសែនទៅខួរក្បាល ឲ្យគិតបានលឿន និងប្រសើរជាងមុន។
០២) មានសារធាតុប្រឆាំងអុកស៊ីកម្មច្រើន
យោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Cornell University បានឲ្យដឹងថា សូកូឡាក្ដៅមានសារធាតុប្រឆាំង
អុកស៊ីតកម្មច្រើន ហើយបើផឹកសូកូឡាក្ដៅជាប្រចាំជួយស្របយកសារធាតុចិញ្ចឹមច្រើន ជាងការផឹកសូកូឡាធម្មតា។
០៣) ជួយឲ្យអារម្មណ៍ប្រសើរជាងមុន
អស់រយៈពេលជាយូរមកហើយ សូកូឡាក្ដៅត្រូវបានគេចាត់ទុកជាមិត្ត ដែលជួយបន្ថយសភាពតានតឹង និងបង្កើននូវអារម្មណ៍រីករាយ។ តាមការសិក្សាបានបង្ហាញថា នៅពេលមនុស្សម្នាក់មានអារម្មណ៍មិនល្អ ឬតានតឹងខ្លាំងអាចផឹកសូកូឡាក្ដៅមួយកែវ នោះនឹងទទួលបានអារម្មណ៍ល្អឡើងវិញ។
០៤) សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព
តាមការស្រាវជ្រាវបានបង្ហាញថា ផឹកសូកូឡាក្ដៅ មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ព្រោះថាផឹកសូកូឡាក្ដៅមួយកែវ ជួយកាត់បន្ថយជាតិខ្លាញ់ ជាពិសេសនសូកូឡាមានកាឡូរីទាប ហើយបើទទួលទានសូកូឡាក្ដៅរាល់ថ្ងៃជំនួសនំ ដែលសម្បូរដោយសារកាឡូរីខ្ពស់នោះ គឺកាន់តែធ្វើឲ្យការសម្រកទម្ងន់របស់អ្នក កាន់តែទទួលបានជោគជ័យ៕
មតិយោបល់