ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ផ្លែម្ទេសមានសារធាតុគីមីហាមឃាត់​ដែលមានផ្ទុកសំណល់ថ្នាំកសិកម្ម!

កំពត-កែបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក ដោយទទួលបានកិច្ចសហការជាមួយមន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តត្រួតពិនិត្យផលិតផលម្ហូបអាហារ បន្លែ ផ្លែឈើ ដើម្បីរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ក្នុងនោះរួមមាន៖ បន្លែ ១៣ ប្រភេទ, ផ្លែឈើ ១១ ប្រភេទ និងគ្រឿងសមុទ្រស្រស់ចំនួន ០៤ ប្រភេទ ដោយការធ្វើវិភាគនៅនឹងកន្លែង និងបានដកយកគំរូបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ផងដែរ។

​ជាលទ្ធផលនៃការធ្វើតេស្តបឋម មន្ត្រីជំនាញបានរកឃើញមានសារធាតុគីមីហាមឃាត់នៅក្នុងផ្លែម្ទេស​១ ប្រភេទ ដែលមានផ្ទុកសំណល់ថ្នាំកសិកម្ម៕

មតិយោបល់