ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ដល់ជនរងគ្រោះ២នាក់ ត្រូវជនសង្ស័យ១ក្រុមដេញកាប់ មកសហការជាមួយសមត្ថកិច្ច ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ

ពោធិ៍សាត់ៈ យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកបាកាន បានឲ្យដឹងដូច្នេះថា ខ្ញុំបាទអធិការនគរបាលស្រុកបាកាន សូមជម្រាបជូនដំណឹងចំពោះក្មួយៗឬប្អូនៗ ដែលបានជិះម៉ូតូធុនសេ125 ពណ៌ខ្មៅ មានគ្នាចំនួន២នាក់ ចេញពីក្រុងពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ទឹកដីស្រុកបាកាន កាលពីវេលាម៉ោង១ រំលងអធ្រាតថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ហើយត្រូវបានជនសង្ស័យមួយក្រុមមានម៉ូតូពីរ៣ទៅ៤គ្រឿង ជិះដេញកាប់ពីស្ពានស្វាយអាត់ មកដល់ភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ តែបានបើករត់គេចរួចខ្លួន ក្រោយមកសមត្ថកិច្ចទទួលបានព័ត៌មាន ក៏បានចេញអន្តរាគមន៍ បានស្ទាក់ចាប់ជនសង្ស័យបានចំនួនពីរនាក់ និងបានសហការជាមួយនគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់បានមួយនាក់ទៀត ។

ដូចសេចក្ដីជូនដំណឹងខាងលើ សូមក្មួយៗប្អូនៗ ដែលជាជនរងគ្រោះត្រូវបានគេដេញកាប់ សូមធ្វើការទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកបាកាន តាមរយៈលេខទូរស័ព្ទ៖ 012512825.0979089168 ដើម្បីសហការកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត បន្តនីតិវិធីតាមផ្លូវច្បាប់ ៕

មតិយោបល់