ព័ត៌មានជាតិ

យុវជនទាំងឡាយគួរចៀសឲ្យឆ្ងាយពីគ្រឿងញៀន! គូស្នេហ៍វ័យក្មេងមួយគូ​មិនគួរណា…​

ភ្នំពេញ: គូរស្នេហ៍វ័យក្មេងមួយគូរត្រូវសម្ថិតកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១២ និង០០នាទីនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនដោយគូស្នេហ៍ខាងលើមិនគួរណា​ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយការឃាត់ខ្លួនខាងលើនៅចំណុចតាមផ្លូវ២០១១ ភូមិដំនាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គូស្នេហ៍មួយគូរខាងលើទី១​ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​។ និងឈ្មោះ វ៉ាន់ រដ្ឋា ភេទប្រុស អាយុ១៨ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌បានឲ្យដឹងថានៅមុនពេលកើតហេតុ កម្លាំងល្បាតផ្នែកអន្តរាគមន៍ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន​២នាក់ កំពុងជិះម៉ូតូ០១គ្រឿងសេរីឆ្នាំ២០០៧ពាក់ស្លាកលេខ កំពុងចាម 1A 6124 ឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី​៕

មតិយោបល់