ព័ត៌មានជាតិ

ជនជាតិចិន​ជាប្ដីក្រោយ​បានស្លាប់ហេីយ​ បន្ទាប់ពីប្ដីមុនជាយោធាចាក់ជាច្រេីនកាំបិតមុននេះ

ភ្នំពេញ:(ព័ត៌មានបឋម )ឲ្យដឹងថាមានការផ្អើលរត់ជាន់ជើងគ្នាពេញហាងស៊ុបមួយ នៅជិត V-Friend បឹងត្របែក បន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់ និងស្ត្រីម្នាក់ទៀត ទាំងអស់៥នាក់ ចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសដែលគេអះអាងថាជាប្ដីដើមនិងជាយោធាផងនោះបានជិះម៉ូតូមកចុះធ្វើសកម្មភាពចាក់បណ្តាលឲ្យបុរសជាប្តីក្រោយស្លាប់រីឯស្ត្រីជាប្រពន្ធរងរបួសផងដែរ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

តាមសេចក្តីរាយការណ៍បន្តថាបុរសជាប្តីដេីមឈ្មោះគង់កុសលអាយុប្រហែល៣៨ឆ្នាំមុខរបរជាយោធា។

ចំណែកស្ត្រីជាប្រពន្ធឈ្មោះគង់ សុធារ៉ាអាយុប្រហែល៣២ឆ្នាំមុខរបរយោធាពេទ្យស្នាក់នៅភូមិដេីមស្លែងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨ចំណុចហ្វាមីលីផ្លូវ១០១សង្កាត់បឹងត្របែកខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មតិយោបល់