ព័ត៌មានជាតិ

នាគសរឆ្លងដែន បុកលុចស៊ីស RX300 ស្លាកលេខ ភ្នំពេញ 2AR-6765 បង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តនាគសរឆ្លងដែន បុកលុចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AR-6765 បណ្ដាលឲ្យរងការខូចខាត ស្ថិតនៅតាមបណ្ដោយផ្លូវវែងស្រែង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗផងដែរ សមត្ថកិច្ច បានចុះដល់កន្លែងហេតុ រួចឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៥ ខែ ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់