ព័ត៌មានជាតិ

​​រថយន្តឡិចស៊ីសបើកលឿនបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់លោកតាម្នាក់យ៉ាងរន្ធត់!

ព្រៃវែង: កាពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់វ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅលើ​ផ្លូវជាតិ​លេខ១ ​ចន្លោះ​គីឡូម៉ែត្រ​​លេខ៩៨​-៩៩ ​ភូមិ​អំពិល​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​។

​រថយន្តបង្ក​​ម៉ាក​ឡិ​ច​ស៊ី​ស៣០០​ ស្លាក​លេខ​ភ្នំពេញ 2P.5617 ​ព​ណ៌ទឹកមាស​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​លិច​ ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​
បុក​ម៉ូតូ​​ម៉ាក ​សង់​កូរ៉េ ​ព​ណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ជិះដោយ​ឈ្មោះ​ កែវ​ ញាន​ ភេទ​ប្រុស​ អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​វាល​យន្ត​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ខេត្ត​ស្វាយ​វៀង​ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់​។​

បច្ចុប្បន្ន​ចំពោះ​សាកសព​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​មធ្យោបាយ​ទាំង២គ្រឿង ​ត្រូវ​បាន​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ ដើម្បី​កសាង​ឯកសារ​ចាត់ការ​តាម​ច្បាប់​​៕

មតិយោបល់