ព្រះសីហនុៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន នៅក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សពជនរងគ្រោះមានឈ្មោះ ណុប វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុ។
ក្រោយពេលកើតហេតុ គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ពិនិត្យសាកសព បានឲ្យដឹងថា សាកសពស្លាប់ដោយសារចង.កពិតប្រាកដមែន។
មូលហេតុដោយសារ ខឹងគ្រួសារស្តីបន្ទោសរឿងអត់ជួយធ្វើការងារផ្ទះ និងរកស៊ី គិតតែដើលេងបាញ់ត្រី(លេងហ្គាមបាញ់ត្រី)។
សមត្ថកិច្ចបានធើ្វការប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់