ព័ត៌មានជាតិ

បុរស​ម្នាក់​កើត​ជំងឺ​ខ្យល់គ​ស្លាប់​នៅក្នុង​ចំការកៅស៊ូ​

​បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ចម្ការកៅស៊ូ​ក្រុមហ៊ុន ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​បឹង​អារក្ស ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ ​វេលា​ម៉ោង​ប្រមាណ ១២​និង​៣០​នាទី ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​មានឈ្មោះ ខុម ខ្វិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​មាន​ស្មារតី​មិន​គ្រប់លក្ខណ​: ពិការភ្នែក​ខាងស្តាំ និង​គ​ថ្លង់​) មាន​ទីលំនៅ​ភូមិ​សង្កែ​វា ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​តាម​ការបំភ្លឺ​របស់​ប្រជាពលរដ្ឋ សាច់ញាតិ​នៅ​ជុំវិញ​កន្លែងកើតហេតុ និង​ការធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​ជំនាញ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ ។​

​បច្ចុប្បន្ន សព​រងគ្រោះ​បានប្រគល់​ឲ្យ​បងប្អូន​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

មតិយោបល់