ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់បាត់បង់ជីវិត

ព្រះសីហនុ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោងប្រហែល ៣ និង៤០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់