សៀមរាបៈ កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម លើផ្លូវគ្រួសក្រហម។
រថយន្ដបង្កម៉ាក TOYOTA TACOMA ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខភព 2-U2718 បើកបរដោយឈ្មោះ ពេទ្យ សូឡូ អាយុ២៩ឆ្នាំ ភេទប្រុស រស់នៅភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ 1Y-1353 បើកបរដោយ ឈ្មោះ សយ ស៊ាន់ អាយុ៣៣ឆ្នាំ ភេទស្រី នៅភូមិត្រពាំងប្រីយ៍ ឃុំពពេល បណ្ដាលឲ្យដាច់ក្បាលត្រឹមក ខ្ទាតចេញពីដងខ្លួន ចម្ងាយ៣០ម៉ែត្រ ស្លាប់រំពិច។
សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួន និងវត្ថុតាងពាក់ព័ន្ធមករក្សាទុក នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធី៕
មតិយោបល់