កំពតៈ នៅវេលាម៉ោង១២ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីជនបរទេសស្លាប់នៅក្នុងផ្ទះសំណាក់ស្លីនភីង ដ្រាហ្គន។
សពឈ្មោះSAUERLAND JOHANNESភេទប្រុស ថ្ងៃខែឆ្នាកំណើត ២៧ សីហា ឆ្នាំ១៩៥០សញ្ជាតិអាឡឺម៉ង់លិខិតឆ្លងដែនលេខ:C4WG3RT2C។
សពស្លាប់ត្រង់ចំនុចក្នុងបន្ទប់លេខ៩០៦នៃផ្ទះសំណាក់ស្លីបភីង ដ្រាហ្គន ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់
កណ្តាល ក្រុងកំពត ខេត្តកំពត ។
សមត្ថកិច្ចឲ្យដឹងថាតាមរយៈការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ និង នគរបាលបច្ចេកទេសជនបរទេសនេះ ស្លាប់ដោយសារអត្តឃាត ផឹកថ្នាំ (ថ្នាំងងុយដេក នៅសល់សំបកជាង២០០គ្រាប់) ។
ប្រភពដដែលបន្តថា ប្រពន្ធរបស់គាត់(សព) បានស្លាប់ ១៤ ខែធ្នូ ឆ្នាំ២០១៨ដោយលេបថ្នាំប្រភេទដូចគ្នា ។
សពត្រូវបានរៀបចំចាត់ចែងបញ្ជូនបន្ត ៕
មតិយោបល់