ព័ត៌មានជាតិ

សូមយុវជនបើកបរ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! សិស្សសាលាបញ្ញាសាស្ត្រ បើករថយន្តបុកម៉ូតូសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លោងចម្ងាយ ២ម៉ែត្រ បណ្ដាលឲ្យរងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តព្រូស ពាក់ស្លាកលេខភ្នំពេញ 2AI-4082 បើកដោយសិស្សស្រីម្នាក់ រៀននៅសាលាបញ្ញាសាស្ត្រជាតិកម្ពុជា បុកម៉ូតូសិស្សសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ រៀនថ្នាក់ទី ១០ ជិះគ្នា២នាក់ ម៉ាក Beat Honda (ម៉ូតូទើបចេញថ្មី) បណ្ដាលឲ្យផ្លោងចម្ងាយ ២ម៉ែត្រ រងរបួសយ៉ាងដំណំ និងខូចខាតម៉ូតូ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវលេខ ៣៧០ កែងនឹងផ្លូវ ៥១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ហើយឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ដោយភាគីសិស្សសាលាបញ្ញាសាស្ត្រកម្ពុជា សងសំណង ២៥០ដុល្លារ ដល់សិស្សសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ៕

ហាមថតចម្លង និងយករូបភាព ដោយគ្មានការអនុញ្ញាត!

មតិយោបល់