ព័ត៌មានជាតិ

សេ១២៥បោះពួយលឿន ជ្រុលទៅបុកហាយឡែនឌ័រ កំពុងឆ្លងផ្លូវ របួសធ្ងន់២នាក់

ភ្នំពេញ: យុវជន២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ សឹងតែសល់តែដង្ហើមចង្រិត បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុករថយន្តហាយឡែនឌ័រ កំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ទ្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយកើតហេតុរថយន្តខាងលើ ព្យាយាមបើករត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ច ដេញតាមស្ទាក់ចាប់ ផ្អើលមួយចំហៀងខណ្ឌ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8580 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចខាងលើ បើកឆ្លងផ្លូវ ទៅជើង បំណងចូលផ្លូវភូមិតាកន ត្រូវបានម៉ូតូ សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-4216 ជិះដោយយុវជន២នាក់ ក្នុងល្បឿនលឿនពីលិចទៅកើត ជ្រុលទៅបុកទទឹងរថយន្ត បណ្តាលឲ្យជាប់សាច់ទាំងដុំ នៅនឹងរថយន្ត របួសធ្ងន់២នាក់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុម:ភ្លាមៗ រថយន្តវិញ ក្រោយកើតហេតុ ព្យាយាមបើកគេច ប៉ូលិស ដេញតាមចាប់ផ្អើលមួយចំហៀងខណ្ឌ រហូតដល់ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ទើបចាប់ឃាត់រថយន្តបាន រួមទាំងអ្នកបើកបរផងដែរ ។

ករណីខាងលើ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យ ចរចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់