លោក គីម អំពាវនាវឲ្យមានវិធានការរបស់អាមេរិក ខណៈត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបនឹងលោក ត្រាំ

កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបន្តការប្តេជ្ញាចិត្តរបស់លោក ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ ខណៈបានព្រមានថា លោកពុំមានជម្រើសទេ ប៉ុន្តែនឹងស្វែងរកមធ្យោបាយផ្សេងទៀត បើសិនជាអាមេរិក មិនចាត់វិធានការ និងនៅតែរក្សាការដាក់ទណ្ឌកម្ម ចំពោះរបបខ្លួននោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

ការធ្វើអត្ថាធិប្បាយរបស់លោក គីម បានធ្វើទ្បើងនៅថ្ងៃអង្គារនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំថ្មី របស់លោក ដែលដាក់អាទិភាពកំពូលរបស់ក្រុងព្យុងយ៉ាង សម្រាប់រយៈពេល ១២ ខែខាងមុខ។

នៅក្នុងសុន្ទរកថា ដែលផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង លោក គីម បាននិយាយថា នឹងមានការរីកចម្រើនលឿនជាងមុន លើការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប្រសិនបើក្រុងវ៉ាស៊ីនតោន បានចាត់វិធានការសមស្រប។

ដោយលោក បានបញ្ជាក់ថា «កូរ៉េខាងជើង នឹងមិនមានជម្រើសទេ ប៉ុន្តែនឹងស្វែងរកផ្លូវថ្មីមួយ ដើម្បីការពារអធិបតេយ្យភាពរបស់យើង ប្រសិនបើអាមេរិក មិនគិតគូរពីការអត់ធ្មត់របស់ប្រជាជនរបស់យើង ហើយបង្ខំឲ្យមានអ្វីមួយមកលើយើង ដូចជាការបន្តដាក់ទណ្ឌកម្ម និងសម្ពាធដោយមិនរក្សាការសន្យា ដែលពួកគេ បានធ្វើនៅចំពោះមុខពិភពលោក»៕

មតិយោបល់