កំពង់ស្ពឺៈ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងច្បារមន បានទទួលបណ្ដឹងពីជនរងគ្រោះស្ដីពីករណីហិង្សាដោយចេតនា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី មានករណីអំពើហិង្សាដោយចេតនា បណ្ដាលឲ្យជនរងគ្រោះរងរបួស ចំក្បាលដេរ៥ថ្នេរកើតឡើងនៅ ភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ម៉ប់ រ៉ាន់ដា ហៅថ្លែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មុនពេលកើតហេតុជនរងគ្រោះបានទៅចូលរួមក្នុងកម្មវិធីចូលរោងការរបស់ឈ្មោះ ឆាង នី នៅភូមិឃុំជាមួយគ្នា ខណៈកំពុងអង្គុយហូបបាយក៏មានឈ្មោះ សេត សាម៉ាឌី ហៅខួច ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកភូមិជាមួយគ្នា បានយកឆ្នាំងដាំបាយមកវាយជនរងគ្រោះឈ្មោះ សេក សាម៉ាឌី បានរត់ចេញក្រៅរោង ជនរងគ្រោះតាមមកសួរនាំកំពុងតែសួរនាំក៏ស្រាប់តែឈ្មោះ ពេជ្រ សុភាព ហៅ ឌុយ ភេទប្រុស អាយុ២២ឆ្នាំយកដំបងឬស្សីមកវាយបណ្ដាលឲ្យត្រូវ ក្បាលចំខាងឆ្វេងបែកដេរ៥ថ្នេរ ។ ចំណែកជនដៃដល់ទាំង២ក៏រត់គេចខ្លួនបាត់។ លុះព្រឹកឡើងទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទើបកម្លាំងនគរបាលចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំង២ រួចបញ្ជូនមកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់