ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបើកបរកៀរគ្នា បណ្តាលឲ្យដួលបែកក្បាលស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ

ក្រចេះ: នៅវេលាម៉ោង១២និង១០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ទីតាំងស្ថិតត្រង់ចំណុច១៨ ក្នុងភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវក្រាលក្រួសក្រហម រវាងម៉ូតូកៀរម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សប្រុសម្នាក់ នៅកន្លែងកើតហេតុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់រាចរណ៍ខាងលើនោះ មានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FU 2400 បើកបរដោយឈ្មោះ សាន ណារ៉ុង ភេទប្រុស អាយុ៥៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បើកបរមានទិសដៅពីជើងទៅត្បូង ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានកៀរជាមួយនឹងម៉ូតូមួយគ្រឿងទៀត មានទិសដៅត្បូងទៅជើង បណ្តាលឲ្យឈ្មោះ សាន ណារ៉ុង បែកក្បាលស្លាប់ នៅកន្លែងកើតហេតុតែម្តង ។ ចំណែកម៉ូតូម្ខាងទៀត បានលើកជិះគេចខ្លូន បាត់ពីកន្លែងកើតហេតុ ។

ករណីនេះជំនាញបានសហការជាមួយបុស្តិ៍រដ្ឋបាលឃុំដំរីផុង ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធីជំនាញ និងបានធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់