ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១ នៅចំណុចភូមិត្រពាំងសេះ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានករណីបង្កអំពើហិង្សាដោយចេតនា បណ្តាលឲ្យរងរបួស២នាក់ ។
ជនសង្ស័យឈ្មោះ ហន់ ហ៊ាង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពកាប់ទៅលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស ២នាក់រួមមាន៖១-ឈ្មោះ អនុសេនីយ៍ទោ យី ថេត នាយរងប៉ុស្តិ៍ រងរបួសស្មាខាងឆ្វេង ដាច់ចេញឈាម និង២-ឈ្មោះ ដៃ រស្មី មន្ត្រីប៉ុស្តិ៍ រងរបួស កំភូនដៃខាងស្តាំ ដាច់ចេញឈាម ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រាលថា ជនដៃដល់បានដើររករឿងដេញកាប់គេឯងផ្អើលពេញភូមិ ។ ពេលទទូលបានព័ត៌មានភ្លាម លោក យី ថេត និងលោក ដៃ រស្មី បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ហើយក៏បានជួបជនសង្ស័យ ហើយនិយាយណែនាំកុំឲ្យធ្វើបែបហ្នឹង ។ ធ្វើឲ្យជនដៃដល់ខឹង ក៏ កាប់ទៅលើសមត្ថកិច្ច បណ្តាលឲ្យរងរបួសទាំង២នាក់តែម្តង។
ក្រោយកើតហេតុ ជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
មតិយោបល់