ព័ត៌មានជាតិ

គួរប្រុងប្រយត្ន័! លក់ចាប់ហួយ វាល់សាំងច្រកដបជិតភ្លើង កំពប់ឆេះខ្ទេចទាំងព្រឹកនៅស្រុកជីក្រែង!

សៀមរាប: មានករណីអគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ម្ចាស់តូបលក់អីវ៉ាន់កើតហេតុខាងលើមានឈ្មោះ លាង ពេញ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលតូបនេះមានបណ្តោយ៥ម៉េត្រ និងទទឹង៤ម៉ែត្រ ជញ្ជាំងក្តារក្រាលប្រក់ស័ង្កសី បានឆាបឆេះខណ:ដែលម្ចាស់តូបវាល់សាំងច្រកដប ជិតភ្លើង ហើយក៏កំពប់ទើបបណ្តាលឲ្យឆាបឆេះ ខូចខាតអីវ៉ាន់ចាប់ហួយមួយចំនួន តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ចំណែកសមត្ថកិច្ចទទួលបានព័ត៌មានឆេះអស់ ពីអធិការដ្ឋាននគរបាលស្រុកជីក្រែងចម្ងាយ២០គីឡូម៉ែត្រ៕

មតិយោបល់