ព័ត៌មានជាតិ

បុរសញៀនថ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យៈ បុរសញៀនថ្នាំម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះសំណាក់ម្កុដមាស ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ីន អង់ អាយុ៣៤ឆ្នាំ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទទឹកកមួយកូនថង់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/TpuYRquW5aU

មតិយោបល់