ព័ត៌មានជាតិ

ចប់ហើយពេលនេះ ហូបអីគិតមុនឲ្យច្បាស់សិន! រកឃើញដុំតៅហ៊ូជាច្រើនប្រភេទ ផលិតគ្មានដាក់ដឺឡេ!!!

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ ចុះបានសហការជាមួយមន្ទីពាណិជ្ជកម្មនិងគណៈកម្មការផ្សារ គីឡូម៉ែត្រលេខ ៤ ក្នុងសង្កាត់ ទឹកល្អក់ ១ ខណ្ឌទួលគោក បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាពមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងនោះយើងបានត្រួតពិនិត្យទំនីញតៅហ៊ូសង្ស័យមានហានិភ័យខ្ពស់ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ។

ជាលទ្ធផលបានរកឃើញ តៅហ៊ូគ្មានកាលបរិច្ឆេទត្រឹមត្រូវចំនួន ៤៦ដុំ តៅហ៊ូមូលពងមាន់៣០ ដុំតៅហ៊ូមូស១២ តៅហ៊ូប្រអប់ ០៤ដុំ ត្រូវបានដកហូតយកមកកម្ទេចចោលនៅនឹងកន្លែង ហើយឲ្យអាជីវករធ្វើកិច្ចសន្យាឈប់លក់ជាបណ្តោះអាសន្នរហូតដល់កែប្រែគុណភាពហើយនិងធ្វើការស្រាវជ្រាវបន្តទៀត៕

មតិយោបល់