ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការ បង្គាប់ឲ្យនាំខ្លួន ជួប សំលាប់ មកស្តាប់ចម្លើយ បន្ថែមរឿងបាញ់ សម្លាប់លោក កែម ឡី(មានវិដេអូ)

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ លោក សេង លាង ចៅក្រមសើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានបង្គាប់ឲ្យ មន្ត្រីពន្ធនាគារ ព្រៃស នាំខ្លួនជនត្រូវចោទឈ្មោះ ជួប សំលាប់ មកសាកសួរបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿង បាញ់សំលាប់លោកបណ្ឌិត កែម ឡី កាលពីដើមខែកក្កដា កន្លងទៅ។

ជនត្រូវចោទឈ្មោះ ជួប សំលាប់ ត្រូវបាន លោក សេង លាង ចៅក្រមសើបសួរ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត យោងតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនត្រូវចោទឈ្មោះ ជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បាន បាញ់សំលាប់ ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

CaptureCapture1Capture3meet die (1)meet die (2)

https://youtu.be/1mdcsmjDr74

មតិយោបល់