ព័ត៌មានជាតិ

​អុញនោះ! ប្រជាពលរដ្ឋប្តឹងទីតាំង​ផលិតអំបិលអ៊ីយ៉ូដ២កន្លែង ធ្វើគ្មានអនាម័យនិងលើស-ខ្វះ ជាតិអ៊ីយ៉ូដ

ភ្នំពេញ: នៅ​​ថ្ងៃទី​០៤ ខែមករា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខារាជធានីភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៏ តាមការបណ្តឹងពីប្រជាពលរដ្ឋមានសិប្បកម្ម អំបិលអ៊ីយ៉ូដ ចំនួន​២ទីតាំង៖

ទីតាំងទី១៖ សិប្បកម្មអំបិលស្ថិតនៅ ផ្សារលិច សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ យើងបានត្រួតពិនិត្យនិងពិសោធន៏ឃើញមាន៖
– អំបិលអ៊ីយ៉ូដម៉ត់ជាតិអីយ៉ូដ ៩០ PPM (លើសអ៊ីយ៉ូដ)
– អំបិលគ្រោះគ្មានជាតិអ៊ីយ៉ូដ។
ក្រោយពីការត្រួតពិនិត្យឃើញថាសិប្បកម្មនេះ ពុំមានច្បាប់ គ្មានអនាម័យគណ:កម្មការសម្រេចឲ្យផ្អាកបណ្តោះអាសន្នឲ្យម្ចាស់ធ្វើច្បាប់ និងរៀបចំ អនាម័យឲ្យបានល្អ។

ទីតាំងទី២៖ ស្ថិតនៅ​ផ្លូវ​ជាតិលេខ ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ យើងបានពិសោធន៏អំបិលមាន
– អំបិលអ៊ីយ៉ូដម៉ត់ មានជាតអ៊ីយ៉ូដ២០ PPM (ខ្វះជាតិអ៊ីយ៉ូដ)
– អំបិលគ្រោះមានជាតិអ៊ីយ៉ូដ ៧០ PPM។
ក្រោយពីការត្រួតពិនិត្យ ឃើញថាសិប្បកម្មនេះមានច្បាប់ និងធ្វើការណែនាំផ្នែកអនាម័យឲ្យបានល្អហើយឲ្យដំណើរការធម្មតានិងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធនែអគ្គនាយកដ្ឋានកាំកុងត្រូល៕

មតិយោបល់