ព័ត៌មានជាតិ

ផ្ទុះភ្លើងប្រចណ្ឌផ្អើលទាំងយប់! ក្រោយប្តី​ដើម ហៅ​ប្រពន្ធ​ចុង​មក​ផឹក​ស៊ី​ជាមួយ​ប្រពន្ធ​ដើម… ​

ភ្នំពេញៈ ប្តី​ដើមហៅ​ប្រពន្ធ​ចុង​មក​ផឹក​ស៊ី​ជាមួយ​ប្រពន្ធ​ដើម​ ជុំគ្នាស្រាប់​តែ​ស្រវឹង​រៀងៗ​ខ្លួន​ កើត​ភ្លើង​ប្រចណ្ឌ​ ស្រាប់​ប្រពន្ធ​ដើម​រករឿង​ឈ្លោះ​ប្រកែកគ្នា​ ផ្អើល​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។

ហេតុការណ៍​នេះដែរ​បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ឡើង​ កាលពីវេលាម៉ោង​១១និង៣០​នាទី​ យប់​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០១៩​ ទល់មុខ​ផ្ទះ​លេខ​B3៣ ផ្លូវ​២៤BT ក្រុម៤​ ភូមិត្នោត​ជ្រុំ​ សង្កាត់​បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

បុរស​ជាប្តី​មានអាយុ​៣៣ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ។ ចំនែក​ប្រពន្ធ​ដើម​ដែល​ទើប​និង​ លែង​លះ​គ្នា​ បានរយៈពេល​កន្លះ​ខែ​ មានអាយុ៣០ឆ្នាំ​ មុខរបរ​បុគ្គលិកភោជនីយដ្ឋាន​ មាន​កូន​ស្រី​ម្នាក់​ អាយុ​៧ឆ្នាំ​។និងម្នាក់ទៀតជា​ប្រពន្ធ​ចុង​។

តាម​ប្រភព​ពី​អ្នក​ជិតខាង​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ ផ្ទះ​ខាង​លើ​ បានរៀប​កម្មវីធី​ ផឹក​ស៊ីនៅ​មុខ​ផ្ទះ​ ដោយ​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើននាក់ លុះដល់​ម៉ោង​កើតហេតុ​ មិន​ដឹង​ជា​យ៉ាង​ម៉េច​ ក៏ស្រាប់តែ​មាន​រឿង​ ឈ្លោះ​ប្រកែក​វាយ​គ្នា​ ផ្អើល​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ ចុះ​អន្តរាគមន៍​ ទើប​ដឹង​រឿង​ថា​ កើត​រឿង​ភ្លើង​ប្រចណ្ឌ​ ប្រពន្ធ​ចុង​និង​ប្រពន្ធ​ដើម​ ព្រមទាំង​បុរស​ជាប្តី​ឈ្លោះ​គ្នា​សោះ​ ។

បើតាមសម្ដី​ បុរស​ជាប្តី​បាន​ឲ្យដឹងថា​ រូបគាត់​ជា​មួយ​និង​ប្រពន្ធ​ដើម​ បានចាប់​ដៃគ្នា​បានរយៈពេល​ជិត​១០ឆ្នាំហើយ​ ដោយ​បាន​កូន​ស្រី​ម្នាក់​អាយុ​៧ឆ្នាំ​ លុះ​ការ​រស់​នៅ​ មិន​ចុះ​សម្រុង​គ្នា​ ពួក​គាត់ក៏បាន​ ផ្តិត​មេដៃ​លែង​លះ​គ្នា​ ចាប់​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ តទៅ តែ​លែង​ហើយ​ ប្រពន្ធ​ដើម​គឺ​បាន​មករស់​នៅ​ជុំ​គ្នា​ ដដែល​ ដោយសារតែ​អាណិត​កូន​ តែរូប​គាត់​គឺ​មាន​ប្រពន្ធ​ចុង​មួយ​ទៀត​ហើយ​។ លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ រូប​គាត់​បាន​រៀប​ចំ​ កម្មវីធី​ផឹក​ស៊ីជួប​ជុំ​បងប្អូន​មិត្ត​ភក្តិ​ នៅ​មុខ​ផ្ទះ​ជាមួយ​និង​ប្រពន្ធ​ដើម​ លុះ​បន្តិច​ក្រោយ​មក​ ប្អូន​ស្រី​របស់​គាត់​ បាន​ឌុប​ប្រពន្ធ​ចុង​របស់​គាត់​ មកលេង​ហូប​ចុក​ផឹក​ស៊ី​ជាមួយ​គ្នា​ តែរូប​គាត់​ជាប្តី​ បានប្រាប់​ប្រពន្ធ​ដើម​ហើយ ថាកុំ​ឲ្យ​កូរ​រករឿង​គ្នា​ លុះ​ផឹក​រៀង​ស្រវឹង​ ស្រា​ប់​តែ​ប្រពន្ធ​ដើម​គាត់​ កើត​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​ចុង​ ក៏បាន​រក​រឿង​វាយ​ប្តី ជេរគ្នា​ផ្អើលអ្នក​ជិតខាង​ តែម្តង​ទៅ​ ។

ដោយឡែក​ ស្ត្រី​ប្រពន្ធ​ដើម​វិញ​ មិន​បាន​រៀប​រាប់​ប្រាប់​ ដំណើ​រ​ដើម​ទង​ទេ​ គឺ​គិត​តែ​ពី​ជេ​ ហែក​ហួង​ អស់​កេរ៍​គ្មាន​សល់​ ចន្លោះ​ត្រង់​ណា​នោះទេ​ ហើយ​ស្ត្រី​ជាប្រពន្ធ​ចុង​ ក៏មិន​បាន​ចេញ​មុខ​មកដែរ​ គឺ​សម្ងំ​នៅ​ក្នុង​ផ្ទះ​ ។

ក្រោយ​ពេលកើតហេតុ​ គឺ​មាន​តែ​ការ​លួងលោម​ឲ្យ​ស្ត្រី​ប្រពន្ធ​ដើម​ ដែរ​មាន​អាការៈ​ស្រវឹង​ឲ្យ​សម្របសម្រួល​ចូល​ក្នុង​ផ្ទះ​ដេក​ដើម្បី​បញ្ចប់រឿង​ ៕

មតិយោបល់