ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរ និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញផងនោះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបន្តជួសជុលផ្លូវជាតិលេខ៥ ចាប់ពីស្ពានជ្រោយចង្វារដល់ស្ពានព្រែកព្នៅ និងបន្តជួសជុលផ្លូវជាតិលេខ៤ និងកៀរសម្រួលថ្មម៉ិចចិញ្ចើមបាក់ស្រុត ក្រហូង ដោយសារទឹកជំនន់កន្លងមកផងដែរ។
នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសបុករបស់លោក ប៉ា សុជាតិវង្ស ដែលនៅក្នុងប្រព័ន្ធសង្គមហ្វេសបុកនេះបានសរសេរថា «នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តជួសជុលផ្លូវជាតិលេខ៥ ចាប់ពីស្ពានជ្រោយចង្វារដល់ស្ពានព្រែកព្នៅ»។
នៅថ្ងៃនេះដែរ អាជ្ញាធរក៏បានបន្តចុះជួសជុលផ្លូវជាតិលេខ៤ និងកៀសម្រួលថ្មម៉ិចចិញ្ចើមបាក់ស្រុត ក្រហូង ដោយសារទឹកជំនន់កន្លងមក៕
មតិយោបល់