ព័ត៌មានជាតិ

ថៅកែចិន ហាងលក់ថ្នាំស្ពេត្រូ«ភ្នំមាសភ្នំប្រាក់ ខនស្ត្រាក់សិនមេធៀរៀលឯ.ក» គាំងបេះដូងស្លាប់ទាំងអាក្រាតកាយ ក្នុងបុរី «ជីប ម៉ុង»

ភ្នំពេញៈ ថៅកែហាងលក់ថ្នាំស្ពេត្រូ ជាជាតិចិនម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងមុងទាំងខ្លួនអាក្រាតកាយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងលក់ស្តេត្រូ យីហោ ភ្នំមាស ភ្នំប្រាក់ ខនស្ត្រាក់សិនមេធៀរៀលឯ.ក ស្ថិតនៅផ្ទះលេខ១៨១ និង១៨៣ ផ្លូវ១០១៥ បុរីជីបម៉ុង ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បុរសដែលដេកស្លាប់ ត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះ YAN WEI QUAN ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិចិន ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

មុនពេលកើតហេតុមាន មិត្តភក្កិបានទូរសព្ទទៅជនជាតិចិនរូបនោះចូលមិនលើក ហើយក៍បានធ្វើដំណើរទៅហាងលក់ដូរ បានស្រែកហៅមិនឮឆ្លើយក៏បានគាស់ទ្វារ និងវាយបំបែកកញ្ចក់ចូលទៅជាន់ទី២កន្លែងដេក ក៏បានប្រទះឃើញ ជនជាតិចិនរូបនោះ ដេកស្លាប់ក្នុងមុង ទាំងអាក្រាតកាយតែម្តង។

ទោះបីជាយ៉ាងណាគេពុំដឹងថា ស្លាប់តាំងពីពេលណានោះទេ ។ ភ្លាមៗ ក៍បានប្រាប់អ្នកជិតខាងរាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យតែម្តង។

តាមនគរបាលជំនាញបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារតែគាំងបេះដូង ហើយមុននឹងស្លាប់ ជនរងគ្រោះក៏បានដោះអាវ ស្រាតខោទុកក្បែរខ្លួន រួចក៏បានចូលដេកទៅហើយ គាំងបេះដូង ស្លាប់ទាំងអាក្រាតកាយបែបនេះ ។

សពត្រូវបាននគរបាលបញ្ជូនទៅតម្កល់ទុកនៅមន្ទីពេទ្យរុស្ស៊ី ដើម្បីរង់ចាំបងប្អូន នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់