(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញចេញពីពន្ធនាគារ នៅយប់ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី បានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល ៤ឆ្នាំ និង៩ខែ ពីបទប្រព្រឹត្តអំពើពុករលួយ។
លោកស្រី Park Geun-hye មានអាយុ៦៩ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសដាក់ពន្ធនាគារ ២២ឆ្នាំ រាប់ចាប់តាំងពីខែមីនា ឆ្នាំ២០១៧មក ក្រោយលោកស្រីត្រូវ បណ្ដេញចេញអំណាច ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ប្រព្រឹត្តឡើងដោយមនុស្សជំនិតម្នាក់របស់លោកស្រី
ប៉ុន្តែ កាលពីសប្ដាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន បានសម្រេចផ្ដល់ការលើកលែងទោសជាពិសេសដល់លោកស្រី Park នៅក្រោមហេតុផលអតីតប្រធានាធិបតីរូបនេះមានស្ថានភាពសុខភាពមិនល្អ និងចង់លើកកម្ពស់ការឯកភាពគ្នាជាតិ៕
ប្រភព៖ Yonhap
មតិយោបល់