ព័ត៌មានជាតិ

Update៖ ដឹងការពិតហើយ! កូនស្រីថៅកែហាងលក់មាសយីហោ «សៀក លីម លក់ត្បូង និងគ្រឿងអលង្ការ» នៅសង្កាត់ទួលទំពូង ចង.ក សម្លាប់ខ្លួន សង្ស័យមានវិប្បត្តិគ្រួសារ

ភ្នំពេញៈ នារីវ័យជំទងម្នាក់ ដែលជាកូនស្រីពៅរបស់ថៅកែហាង លក់ត្បូង និងគ្រឿងអលង្ការ ដែលមានយីហោ «សៀក លីម» បានចង.កសម្លាប់ខ្លួន សមត្ថកិច្ចសង្ស័យមានវិប្បត្តិគ្រួសារ ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅផ្ទះលេខ១៣៣៨ តាមបណ្តោយផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទស្រី មានអាយុ២៧ឆ្នាំ នៅលីវ មុខរបលក់ដូរ មានទីលំនៅកើតហេតុខាងលើ។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ ដែលជាអាជីវករលក់ដូរនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ទាំងអាម្មរណ៍ក្តុកក្តួលថា កាលពីព្រលប់ម៉ោងប្រហែល១០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពលោក តា គាត់ដែលទើបនឹងស្លាប់នៅឯម្តុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល លុះម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ រ័ត្ន ឆវី (ជនរងគ្រោះ) ក៏បានត្រលប់មកផ្ទះទួលទំពូងវិញ ( ទីតាំងកើតហេតុ) ស្រាប់តែព្រឹកវេលាម៉ោង៧ សមាជិកគ្រួសារដែលមានប្រមាណជាង៣នាក់ នៅក្នុងផ្ទះនោះ បានប្រទះឃើញ ជនរងគ្រោះ បានចង.កសម្លាប់ខ្លួន និងបង្កាន់ដៃជណ្តើរស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ជូនទៅអាជ្ញាធរសមត្ថកិច្ចតែម្តង។

ទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ច នគរបាលជំនាញកោសល្យវិច័យរបស់រាជធានីភ្នំពេញ មិនទាន់បានបញ្ជាក់ឲ្យច្បាស់ថា ករណីនេះ ពិតជាធ្វើអត្តឃាតដោយខ្លួនឯង ឬជាករណីអ្វីផ្សេងនៅឡើយទេ។ ចំណែកក្រុមគ្រួសារនៃសព ក៏មិនទាន់បញ្ជាក់ពីមូលហេតុអំពីការស្លាប់របស់ជនរងគ្រោះ បាននៅឡើយទេ៕

មតិយោបល់