ឧត្តរមានជ័យៈ អាជា្ញធរ និងសមត្ថកិច្ចក្នុងស្រុកបន្ទាយអំពិល សហការជាមួយ មេភូមិ មេឃុំ ចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅ(ក៤)ចំនួន០៤ភូមិ ទីតាំងនៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋចូលរួមចំនួន១១៣នាក់ ស្រី៥៧នាក់ និងសៀវភៅគ្រួសារចំនួន៩០ក្បាល កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងពិធីនោះផងដែរ ក៏មានការចែកលេខទូរស័ព្ទ ថ្នាក់ដឹកនាំ អធិការ អធិការរង និងមេប៉ុស្តិ៍ ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាយស្រួលជូនដំណឹង ឬ ហេតុការណ៍ផ្សេងៗ។
នៅក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋទាំង៤ភូមិខាងលើ សប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំង ដែលសមត្ថកិច្ច និងអាជា្ញធរភូមិ ឃុំ ដែលបានយកអត្តសញ្ញាណប័ណ្ណ នឹងសៀវភៅគ្រួសារ មកចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន៕
មតិយោបល់